ស្វែងយល់ពីពាក្យខ្មែរ៖ «កែន»​ និង «កេណ្ឌ»

ស្វែងយល់ពីពាក្យខ្មែរ៖ «កែន»​ និង «កេណ្ឌ»

សប្ដាហ៍នេះ​ខ្ញុំ​លើក​យក​ពាក្យ​ចំនួន​ពីរ​ទៀត​ ដែល​មាន​សូរ​ដូច​គ្នា​ប៉ុន្តែ​ន័យ​នៃពាក្យ​ខុស​គ្នា​មក​បង្ហាញ​ជូន​ដល់អ្នក​ទាំងអស់គ្នា​ដើម្បី​បានជា​គតិ​​  និង​ ជា​ប្រយោជន៍​ក្នង​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ សម្រាប់​ជា​ការ​ពិចារណា​ទាំង​អស់​គ្នា​ក្នុង​ភាសា​ជាតិ​យើង​។​ ខាង​ក្រោម​នេះ​ជា​អត្ថន័យ​នៃ​ពាក្យ​ទាំង​ពីរនេះ​ ៖

ែន(​កិ) បង្គាប់​, ​ប្រមូល​ហៅរកដោយអាជ្ញា​ ឧទាហរណ៍​៖កែនពល​,កែន​រទេះ​។ កំណត់សំគាល់​, ​ទាយ​កំណត់ទុកឧទាហរណ៍​៖កែនពិរុណសាស្ត្រ​ ​គឺ​កំណត់​សម្គាល់​នូវ​ទឹកភ្លៀង​ ​ឬ​ ​ទាយ​ទឹកភ្លៀង​ ​។​ ( ​ធ្លាប់​ប្រើ​ជា​ ​កេណ្ឌ​ ​ក៏មាន​; ​ពាក្យ​នេះ​ប្រហែលជាក្លាយមកពី​បាលី​ថា​ ​កណ្ឌ​ ​ទេ​ដឹង​? ) ​។​

កេណ្ឌ (កិ)​ ( ​កែន) គេ​ធ្លាប់​ប្រើ​ដូច​កេណ្ឌទ័ព​ កេណ្ឌ​ពល ប៉ុន្តែ​មិន​ដឹង​ពាក្យ​នោះ​មាន​ដើម​កំណើត​មក​ពីណា​។​ សព្វថ្ងៃ​គេ​មិន​សូវ​ប្រើ​ទេ​។​

 

 



Important Notice: Help Stop the Spread and Stay Healthy. (Read now)