June 23, 2025
Phnom Penh, Cambodia.
Khmer

ស្វែងយល់ពីពាក្យខ្មែរ៖ «គន់» និង​ «គណ»

សប្ដាហ៍​នេះ​ខ្ញុំ​លើក​យកពាក្យ​ចំនួន​ពីរ​ទៀត​ ​ដែល​មាន​សូរ​ដូចគ្នា​ ប៉ុន្តែ​ន័យ​នៃ​ពាក្យ​ខុសគ្នា​មក​បង្ហាញ​ជូន​ដល់​អ្នក​ទាំងអស់គ្នា​ដើម្បី​បានជា​គតិ​  ​និង​​ជា​ប្រយោជន៍​ក្ន​ង​ការប្រើប្រាស់​ពាក្យពេចន៍​ឱ្យ​បាន​ត្រឹមត្រូវ​ ​និង​សម្រាប់​ជា​ការពិចារណា​ទាំងអស់គ្នា​ក្នុង​ភាសា​ជាតិ​យើង​។​ ​    ខាងក្រោម​នេះ​ជា​អត្ថន័យ​នៃ​ពាក្យ​នេះ​ ​៖

គន់ (កិ.) រកមើល  តែកម្រនិយាយដាច់តែឯង ច្រើននិយាយថា គយគន់ឬគន់មើល។  ឧទាហរណ៍​៖ គយគន់ទេសភាពដងទន្លេមេគង្គ​។

គណ (.) ពួក  ក្រុម  បន   ហ្វូង   ភ្ជាប់ជាមួយពាក្យ «​ មេ ឬអនុ» ឧទាហរណ៍​៖ មេគណខេត្តកណ្ដាល  អនុគណស្រុកកោះធំ។