អំពីការបេះឃ្មុំ
អំពីការបេះឃ្មុំ1 ដោយ មៀច ប៉ុណ្ណ ព្រៃព្រឹក្សាជាច្រើនប្រភេទនៅប្រទេសយើង បានផ្ដល់ជម្រកយ៉ាងកក់ក្ដៅសម្រាប់ឃ្មុំ ដោយជាភមរជាតិមួយប្រភេទ ក្រេបយកលំអងផ្កាមកច្នៃធ្វើជាទឹកមានរសជាតិផ្អែមឈ្ងុយហើយក្រអូប ។ ជាទូទៅឃ្មុំយកមែកឈើធ្វើជាទីតាំងបង្គងសម្រាប់ភ្ជាប់សំបុក ដើម្បីពង និងមន្តពូជពង្ស ។ ក្រៅពីនេះ ឃ្មុំអាចតាំងទីនៅតាមផ្ទះសម្បែងរបស់មនុស្ស ភ្ជាប់សំបុកវា នៅពីក្រោមផ្ទាំងថ្មធំៗនៅក្នុងព្រៃភ្នំ ។ គេសង្កេតឃើញមានឃ្មុំច្រើនប្រភេទ គឺឃ្មុំព្រៃភ្នំ និងឃ្មុំបឹងតំបន់លិចទឹកព្រមទាំងឃ្មុំនៅទីវាល ។ គេសន្មតឲ្យឈ្មោះឃ្មុំទៅតាមទំហំរបស់សំបុកវាគឺ
