October 17, 2026
Phnom Penh, Cambodia.
Khmer

កាណាដាអនុញ្ញាតឱ្យប្រើថ្នាំ​បង្ការ​របស់ Pfizer/BioTech​

កាណាដា​រំពឹង​​ថា​ខ្លួន​នឹង​មាន​ថ្នាំ​បង្ការ​ក្នុង​ដៃ​​ចំនួន​ ២៤៩,០០០ដូស​នៅ​ដំណាច់​ឆ្នាំ​នេះ

​អាជ្ញាធរ​សុខាភិបាល​កាណាដា​បាន​ទទួល​យក​សំណើ​របស់​ក្រុមហ៊ុន​ Pfizer/BioNTech នៅ​ថ្ងៃទី ៩​ ខែ​តុលា​ ឆ្នាំ​២០២០​ ហើយ​បន្ទាប់​ពី​ការ​ពិនិត្យ​មើល​លើ​ទិន្នន័យពិសោធន៍​ដោយ​ហ្មត់​ចត់​នោះ​ កាណាដា​បាន​បញ្ជាក់​ថា​ថ្នាំបង្ការ​របស់​ Pfizer/BioNTech បំពេញ​តាម​តម្រូវ​ការ​សុវត្ថិភាព​ ប្រសិទ្ធភាព​ និង​ គុណភាព​ ដែល​អាច​ប្រើប្រាស់​បាន​នៅ​ក្នុង​ប្រទេស​កាណាដា​។​

កាណាដា​បាន​ក្លាយ​ជា​ប្រទេស​ទី​៣​ ដែល​បាន​ផ្តល់​អនុញ្ញាតឱ្យ​ប្រើប្រាស់​ថ្នាំបង្ការ​កូវីដ–១៩​ ផលិត​ដោយ​ក្រុមហ៊ុន​ Pfizer​ Inc​ និង​ ក្រុមហ៊ុន​ BioNTech​ SE​ ដើម្បី​ចាក់​ថ្នាំ​បង្ការ​នេះ​ដល់​ពលរដ្ឋ​ខ្លួន​ដែល​ងាយ​រង​គ្រោះ​បំផុត​។​ បើ​គ្មាន​ការប្រែប្រួល​ទេ​ កាណាដា​នឹង​ចាប់​ផ្តើម​ការ​ចាក់​ថ្នាំ​បង្ការ​របស់​ខ្លួន​នៅ​ដើម​សប្តាហ៍​ក្រោយ។​ កាណាដា​ក៏​រំពឹង​ផង​ដែរ​ថា​ខ្លួន​នឹង​មាន​ថ្នាំ​បង្ការ​ក្នុង​ដៃ​​ចំនួន​ ២៤៩,០០០ដូស​នៅ​ដំណាច់​ឆ្នាំ​នេះ​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ និង​ បញ្ហា​ប្រឈម​ដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច​សម្រាប់​ប្រទេស​ដែល​មាន​ទឹក​ដី​ធំ​ជាង​គេ​លំដាប់​ទី​២ នៅ​លើ​ពិភពលោក​។​

តំណាង​ Pfizer​​ នៅ​កាណាដា​បាន​ថ្លែង​ថា​ តាម​រយៈ​កិច្ចព្រមព្រៀង ខ្លួន​នឹង​ផ្គត់ផ្គង់​ថ្នាំបង្ការ​ដល់​ប្រទេស​កាណាដា​រហូត​ដល់​ទៅ​ ៧៦​លាន​ដូស​៕

 

​

 

Leave feedback about this

  • Quality
  • Price
  • Service

PROS

+
Add Field

CONS

+
Add Field