June 7, 2025
Phnom Penh, Cambodia.
Khmer

ការចាំវស្សារបស់ព្រះសង្ឃ

ការចាំវស្សារបស់ព្រះសង្ឃ

ការ​ចូលវស្សា​ ​ឬ​ចាំវស្សា​ ​ជា​ប្រពៃណី​របស់​ព្រះសង្ឃ​ពុទ្ធសាសនិក​មាន​តាំងពី​ជំនាន់​ពុទ្ធកាល​រៀងមក​ ​។​ ​រឿង​នេះ​ ​មាន​សំដែង​ទុក​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក​ភាគ​ទី​៧​ ​ផ្នែក​ព្រះ​វិ​ន័យ​ ​។​


​I​-​
មូលហេតុ​នៃ​ការ​ចូលវស្សា​
សម័យ​នោះ​ព្រះមានព្រះភាគ​ទ្រង់​គង់នៅ​វត្តវេឡុវ័ន​ ​នា​ក្រុង​រាជ​គ្រឹះ​ ​។​ ​គ្រានោះ​ឯង​ ​ការ​ចាំវស្សា​ព្រះមានព្រះភាគ​មិនទាន់​បាន​អនុញ្ញាត​ដល់​ភិក្ខុ​ទាំងឡាយ​នៅឡើយ​ទេ​ ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ចេញ​ដើរ​ទៅកាន់​ចារឹក​1ផ្សេងៗ​អស់​ហេមន្តរដូវ​ខ្លះ​ ​អស់​គិម្ហ​រដូវ​ខ្លះ​ ​អស់​វស្សានរដូវ​ខ្លះ​ ​។​ ​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​តិះដៀល​បន្តុះបង្អាប់​ថា​ ​ពួក​សមណ​ជា​សាក្យ​បុត្ត​ ​មិន​សម​បើនឹង​ដើរ​ (​ខុសរដូវ​កាល​) ​ជាន់​ស្មៅ​ស្រស់​ ​ជាន់​សត្វល្អិត​ៗ​ ​ឲ្យ​វិនាស​សោះ​ ​។​ ​សូម្បី​ពួក​បរិ​ព្វា​ជ​ក​មាន​លទ្ធិ​ដទៃ​ ​ជា​អ្នកពោល​ធម៌​អាក្រក់​ ​ម្ដេច​គង់​នឹង​សំងំ​ឈប់​សម្រាក​ចាំវស្សា​ឬ​សូម្បី​ពួក​សត្វស្លាប​ទៀតសោត​ ​ក៏​គង់តែ​ធ្វើ​សំបុក​លើ​ចុងឈើ​ ​ហើយ​សំងំ​ឈប់​សម្រាក​ចាំវស្សា​ដែរ​។​ ​ពេល​មនុស្ស​ទាំងឡាយ​កំពុង​លើកទោស​បែប​នេះ​ ​ពួក​ភិក្ខុ​ទាំងនោះ​ក៏បាន​ឮ​ច្បាស់​នឹង​ត្រចៀក​ផ្ទាល់​ហើយក៏​នាំ​សេចក្ដី​នោះ​ ​ទៅ​ក្រាបទូល​ព្រះ​សម្ពុទ្ធ​។​ ​ព្រះ​សាស្ត្រា​ទ្រង់​ធ្វើ​ធម្មិក​ថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​អនុញ្ញាត​ថា​ “​អនុ​ជានា​មិ ភិក្ខវេ ​វ​ស្សំ ​ឧប​គ​ន្តុំ= ​ម្នាល​ភិក្ខុ​ទាំងឡាយ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ចូលវស្សា​ ​។​


​I​I​-​
វស្សា​មាន​ពីរ​ ​គឺ​ បុរិមិ​កា​វស្សា​ (​វស្សា​ខាងដើម​) ​១​ ​ម​ច្ឆមិ​កា​វស្សា​ (​វស្សា​ខាង​ខុ​ង​១​) ​។​ ​ការ​ចូល​បុរី​មិ​ការ​វស្សា​ ​នៅ​ថ្ងៃ​១​រោច​ ​ខែ​អាសាឍ​ ​ហើយ​ចេញ​នៅ​ថ្ងៃ​ពេញ​បូ​រ​មី​ ​ខែ​អស្សុជ​ (​បើ​ឆ្នាំ​ណា​មាន​អធិកមាស​ ​ត្រូវ​ចូល​នៅ​ថ្ងៃ​១​ ​រោច​ ​ខែ​ទុតិយាសាឍ​ ​ព្រោះ​មាន​ពុទ្ធានុញ្ញាត​ថា​ “​អនុ​ជានា​មិ ភិក្ខវេ ​រា​ជូ​នំ​ ​អនុវត្តិ​តុំ= ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ចូលវស្សា​នៅ​តាម​ការ​អនុវត្ត​លើកខែ​របស់​ព្រះរាជា​ចុះ​” ​។​ ​ការ​ចូល​ប​ច្ឆិមិ​កា​វស្សា​ ​នៅ​ថ្ងៃ​១​រោច​ ​ខែ​ ​ស្រាពណ៍​ ​ហើយ​ចេញ​នៅ​ថ្ងៃ​ពេញ​បូ​រ​មី​ខែ​កត្តិក​ ​។​
ប្រសិនបើ​ភិក្ខុ​ណា​មានធុរៈ​ ​មិនបាន​ប្តេជ្ញា​អធិដ្ឋាន​បាលី​ចូល​បុរិមិ​កា​វស្សា​ទេ​ ​ភិក្ខុ​នោះ​អាច​ប្តេជ្ញា​អធិដ្ឋាន​បាលី​ចូល​ម​ច្ឆិមិ​កា​វស្សា​ក៏បាន​ដែរ​ ​ប៉ុន្តែ​ភិក្ខុ​ពុំអាច​គេច​វេះ​មិន​ចូលវស្សា​ណាមួយ​ជាដាច់ខាត​ ​ដូច​មាន​ពុទ្ធ​ប្បញ្ញត្តិ​ថា​ “​ន​ ភិក្ខវេ ​វ​ស្សំ ​ន​ ​ឧប​គ​ន្តព្វំ ​យោ​ ​ន​ ​ឧប​គ​ច្ចេយ្យ ​អាបត្តិ​ ​ទុក្កដ​ស្ស= ​ម្នាល​ភិក្ខុ​ទាំងឡាយ​ភិក្ខ​កុំ​មិន​ចូលវស្សា​ឡើយ​ ​គឺ​ត្រូវតែ​ចូលវស្សា​ ​ភិក្ខុ​ណា​មិន​ចូលវស្សា​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​ទុក្កដ​” ​។​


I​I​I​- ​
ស​ត្តា​ហ​ករណីយ​
ភិក្ខុ​ ​កាលបើ​បាន​ប្ដេជ្ញា​អធិដ្ឋាន​ចូលវស្សា​ក្នុង​អាវាស​ណាមួយ​ហើយ​ ​ត្រូវ​ស្ថិតនៅ​ក្នុង​បរិវេណ​អាវាស​នោះ​គ្រប់​បី​ខែ​ ​គឺ​មិន​ត្រូវ​ចេញក្រៅ​អាវាស​នោះ​ឲ្យ​កន្លង​រាត្រី​ណាមួយ​ឡើយ​ ​ដូច​មាន​ពុទ្ធ​ប្បញ្ញត្តិ​ថា​ “​ន​ ភិក្ខវេ ​វស្ស​ ​ឧប​គ​ន្តា បុរិមំ ​វា​ តេ​មា​សំ​ ​ប​ច្ឆិមំ ​វា​ តេ​មា​សំ​ ​អវ​លិ​ត្វា​ ចារិ​កា​ ​ប​ក្ក​មិត​ព្វា ​យោ​ ​ប​ក្ក​មេ​យ្យ ​អាបត្តិ​ ​ទុក្ខ​ដ​ស្ស= ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ចូលវស្សា​ហើយ​ ​មិន​នៅចាំ​បុរិមិ​កា​វស្សា​អស់​ខែ​បី​ ​ឬ​ប​ច្ឆិមិ​កា​វស្សា​អស់​ខែ​បី​ទេ​ ​មិន​ត្រូវ​ចៀសចេញ​ទៅកាន់​ចារឹក​ឡើយ​, ​ភិក្ខុ​ណា​ចៀសចេញ​ទៅ​ត្រូវអាបត្តិ​ទុក្កដ​”​។​ ​ប៉ុន្តែ​ ​បើ​ភិក្ខុ​មានធុរៈ​ចាំបាច់​ ​អាច​លើក​សត្តាហៈ​ (​សុំច្បាប់​ព្រះ​) ​ជាមុន​ហើយ​ទើប​ចេញ​បាន​ ​តែ​ត្រូវ​ត្រឡប់មក​អាវាស​វិញ​ឲ្យ​ទាន់​ចន្លោះ​ថ្ងៃ​៧​ ​យ៉ាង​យូរ​បំផុត​ ​។​ ​ឯ​ធុរៈ​ចាំបាច់​ដែល​ភិក្ខុ​លើកយក​មក​ធ្វើជា​មូលហេតុ​ដើម្បី​លើក​សត្តាហៈ​នោះ​គឺ​៖​
–​
ភិក្ខុ​ ​ភិក្ខុ​នី​ ​សិក្ខមានា​2សាមណេរ​ ​សាមណេរី​ ​ឧបាសក​ ​ឧប​សិកា​ ​ចង់​ធ្វើទាន​ ​ចង់​ស្ដាប់​ធម៌​ចង់​ឃើញ​ ​ហើយ​គេ​បញ្ជូន​បម្រើ​មក​ ​ភិក្ខុ​អាច​លើក​សត្តាហៈ​បាន​ ​។​
–​
ភិក្ខុ​ ​ភិក្ខុ​នី​ ​សិក្ខមានា​ ​សាមណេរ​ ​សាមណេរី​ ​មាតាបិតា​ ​បង​ប្អូនប្រុស​មាន​ជំងឺ​ ​ឬ​ក៏មាន​សង្ឃកិច្ច​ត្រូវ​បំពេញ​ ​ភិក្ខុ​អាច​លើក​សត្តាហៈ​បាន​ ​។​
–​
បង​ប្អូនស្រី​ ​ញាតិ​ ​អ្នកធ្វើការ​ឈ្នួល​ (វេយ្យា​វ​ច្ចៈ) ​មាន​ជំងឺ​ ​ហើយ​គេ​បញ្ជូន​បំរើ​យក​ ​ភិក្ខុ​អាច​លើក​សត្តាហៈ​ទៅ​បាន​ ​។​ ឯ​វិធី​លើក​សត្តាហៈ​នោះ​គឺ​ ​ភិក្ខុ​ត្រូវ​គ្រង​ចីពរ​ឆៀង​ស្មា​ម្ខាង​ចូល​ទៅ​ថ្វាយបង្គំព្រះ​ (​ព្រះពុទ្ធរូប​) ​អធិដ្ឋាន​បាលី​លើក​សត្តាហៈ​ថា​ “​ស​ចេ ​មេ​ ​អន្តរា​យោ​ ​ន​ត្តិ ​ស​ត្តា​ហ​ព្ភន្ត​រេ​ បុ​ន​ និ​វត្តិ​ស្សាមិ= ​ប្រសិន​គ្មាន​អន្តរាយ​កើតមាន​ដល់​ខ្ញុំព្រះអង្គ​ទេ​ ​ខ្ញុំព្រះអង្គ​នឹង​វិលត្រឡប់​មក​អាវាស​នេះ​វិញ​ក្នុង​ចន្លោះ​នៃ​៧​ថ្ងៃ​” (​សូត្រ​បី​ដង​) ​។​ ​បើ​ភិក្ខុ​បាន​លើក​សត្តាហៈ​បែប​នេះ​ហើយ​ចេញទៅ​ ​ស្រាប់តែ​មាន​ឧប​ស្គ​គ​តាមផ្លូវ​ធ្វើឲ្យ​ភិក្ខុ​មិន​អាច​ត្រឡប់មក​អាវាស​វិញ​ក្នុង​ចន្លោះ​នៃ​៧​ថ្ងៃ​ទេ​ ​ភិក្ខុ​នោះ​ឈ្មោះថា​ដាច់វស្សា​ ​តែ​មិន​ត្រូវអាបត្តិ​ (​ទោស​ ) ​ឡើយ​ ​។​
នៅ​មាន​អន្តរាយ​មួយ​ចំនួន​ទៀត​ ​ដែល​ធ្វើឲ្យ​ភិក្ខុ​ត្រូវ​ចេញ​ចាក​អាវាស​ (​រត់ចោល​វស្សា​) ​តែ​មិន​ត្រូវអាបត្តិ​ទេ​ ​គឺ​គ្រាន់តែ​ដាច់វស្សា​ប៉ុណ្ណោះ​ ​។​ ​អន្តរាយ​ទាំងនោះ​ដូចជា​ ​សត្វសាហាវ​បៀតបៀន​, ​សត្វ​មានពិស​បៀតបៀន​, ​ភ្លើងឆេះ​ស្រុក​ ​និង​ទេសនា​ស​នៈទឹកជន់​លិច​ស្រុក​ ​ចោរ​មក​តាំងនៅ​ក្នុងស្រុក​, ​ពួក​ទាយក​ជាច្រើន​ឥតមាន​សទ្ធា​ជ្រះថ្លា​ខ្វះ​ចង្ហាន់បិណ្ឌបាត​គ្មាន​ឧបដ្ឋាក​ដ៏​សមគួរ​ស្រី​ប្រ​ណេ​ម​ភិក្ខុ​ ​ស្រីផ្កាមាស​ប្រលោម​ភិក្ខុ​នាង​ថុល្ល​កុមារី​3ប្រលោម​ភិក្ខុ​មនុស្សខ្ទើយ​ប្រលោម​ភិក្ខុ​ ​ញាតិ​ប្រលោម​ភិក្ខុ​ស្ដេច​ប្រលោម​ភិក្ខុ​ពួកចោរ​ប្រលោម​ភិក្ខុ​អ្នកលេង​ប្រលោម​ភិក្ខុ​ភិក្ខុ​ឃើញ​កំ​ណា​ប់​ទ្រព្យ​ ​ភិក្ខុសង្ឃ​បែកគ្នា​ ​។​


​I​V​-
ក្នុងចំណោម​ពុទ្ធកាល​ ​ស្រុក​ភូមិ​ណា​ដែល​ស្ថិតនៅ​ឆ្ងាយ​ដាច់ស្រយាល​ ​គ្មាន​វត្តអារាម​នៅ​ជិត​ ​គេ​តែង​នាំគ្នា​រៀបចំ​ធ្វើជា​សាលា​នៅកន្លែង​ណាមួយ​ក្បែរ​នោះ​ ​ហើយ​និមន្ត​ភិក្ខុសង្ឃ​តិច​ ​ឬ​ច្រើន​អង្គ​តាម​សទ្ធា​ឲ្យ​គេង​ចាំ​វង្សា​ ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ធ្វើបុណ្យ​សុត្ធន៍​ទាន​ផ្សេងៗ​។​ ​ភិក្ខុ​មុននឹង​សំរេចចិត្ត​ទទួល​និមន្ត​ចូលវស្សា​នៅកន្លែង​ណាមួយ​ ​ត្រូវ​ពិនិត្យមើល​កន្លែង​នោះ​ ​ឲ្យបាន​ម៉ត់ចត់​ជាមុន​សិន​ ​សឹម​ទទួល​និមន្ត​ ​។​ ​បើ​ពិនិត្យ​ឃើញ​ថា​ ​កន្លែង​ដែលគេ​និមន្ត​ឲ្យ​នៅ​ចាំវស្សា​នោះ​សមរម្យ​ ​គ្មាន​ចង្អៀត​ទេ​ ​ភិក្ខុ​គប្បី​ទទួល​និមន្ត​ចុះ​ ​។​ ​ទីកន្លែង​ដែល​ព្រះ​សម្ពុទ្ធ​ទ្រង់​ហាមមិនឲ្យ​ចូលវស្សា​នោះ​គឺ​ ​ក្នុង​រូងឈើ​, ​លើ​ប្រគាបឈើ​, ​ក្នុង​ទីវាល​គ្មាន​សេនាសនៈ​, ​ក្នុង​ខ្ទមអ្នកតា​, ​ក្រោម​ឆត្រ​, ​ក្នុង​អាង​ទឹក​ (​និង​ទីកន្លែង​មាន​រ​ង្គៀ​ស​ ) ​។​


​V​- ​
ទិដ្ឋភាព​នៃ​ការ​ចូលវស្សា​
ក្នុង​ការ​ចូលវស្សា​របស់​ភិក្ខុសង្ឃ​ដែល​ព្រះ​សម្ពុទ្ធ​ទ្រង់​អនុញ្ញាត​ ​និង​បញ្ញត្តិ​ទុក​តមក​នោះ​ ​ពុំ​មាន​ពិធី​អ្វី​អប​រួមផ្សំ​ច្រើន​ទេ​ ​គឺ​បើកាលណា​តិថី​ចូលវស្សា​មកដល់​​​ហើយ​ ​ភិក្ខុ​គ្រាន់តែ​អធិដ្ឋាន​បាលី​ចូលវស្សា​ប៉ុណ្ណោះ​ជាការស្រេច​ ​ប៉ុន្តែ​ក្នុង​ការ​ចូលវស្សា​របស់​ភិក្ខុសង្ឃ​កម្ពុជា​ ​គេ​សង្កេតឃើញ​មាន​សកម្មភាព​ ​និង​ពិធី​អម​គួបផ្សំ​មួយ​ចំនួន​ ​កើតមាន​នៅ​ពេល​ជាមួយគ្នា​នោះ​ដែរ​, ​ភិក្ខុ​សាមណេរ​ ​ដែល​ស្នាក់​នៅ​រៀនសូត្រ​ឆ្ងាយ​ពី​ស្រុកកំណើត​ត្រូវ​បាន​ឈប់​សម្រាក​ចំនួន​ពីរ​ស​ប្តាហ៍​មុន​ថ្ងៃ​ចូលវស្សា​ ​ដើម្បី​ទៅ​សួរសុខទុក្ខ​ញាតិញោម​ ​និង​បិណ្ឌបាត​ចុ​ត​ប្បច្ច័​យ​ត្រៀម​ទុក​ប្រើប្រាស់​ក្នុង​ឱកាស​ចូលវស្សា​អស់​ខែ​បី​ ​។​–​មុន​ថ្ងៃ​ចូលវស្សា​មកដល់​ ​អាចារ្យ​ ​គណៈកម្មការ​វត្ត​ ​តែង​ដើរ​ប្រកូកប្រកាស​ដំណឹង​អំពី​ថ្ងៃ​ចូលវស្សា​ ​និង​សុំ​ឲ្យ​ឧ​បា​ក​ស​ ​ឧ​បាសិកា​ ​ទាយក​ ​ទាយិកា​ចំណុះជើងវត្ត​ជួយ​បរិច្ចាគ​ចតុប្បច្ច័យ​តាម​កំលាំង​សទ្ធា​ ​ដើម្បី​ឧបត្ថម្ភ​ព្រះសង្ឃ​ដែល​និង​គង់​ចាំវស្សា​ក្នុង​វត្ត​របស់​ខ្លួន​នា​ឆ្នាំនេះ​ ​។​
–​
ជិតដល់​ថ្ងៃ​ចូលវស្សា​ ​ឧបាសក​ ​ឧ​បាសិកា​ ​តែង​មកកាន់​វត្ត​ច្រើន​កុះករ​ប្លែក​ពី​ធម្មតា​ ​ដើម្បី​សមាទាន​សីល​ ​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ ​បោសច្រាស​វត្តអារាម​សិត​ទៀនវស្សា​ ​ចាត់ចែង​សាដក​ប្រគេន​ព្រះសង្ឃ​។​ ​តាម​ឯកសារ​នានា​ ​បាន​បញ្ជាក់​ថា​ ​ព្រះ​អតីត​មហាក្សត្រ​ខ្មែរ​ ​ទ្រង់​មាន​ព្រះ​រាជសទ្ធា​ជ្រះថ្លា​បំពេញ​ព្រះរាជ​កុសល​ក្នុង​ឱកាស​ព្រះសង្ឃ​ចូលវស្សា​នេះ​ដែរ​ ​ចូល​ជា​ទ្រង់​ឲ្យ​ធ្វើពិធី​ខ្វាន់នាគ​ ​ពិធី​សិត​ទៀនវស្សា​ ​និង​ពិធី​និមន្ត​ទេវរូប​ចូលវស្សា​ជាដើម​ ​។​
–​
នៅ​ល្ងាច​ថ្ងៃ​១​៥​កើត​ ​ខែ​អាសាឍ​ ​គេ​ឃើញ​ឧបាសក​ ​ឧ​បាសិកា​ ​មក​ជួបជុំគ្នា​ក្នុង​វត្ត​ ​ហែ​ទៀនវស្សា​ ​ហែ​សាដក​ ​និង​គ្រឿងសម្ភារៈ​ប្រទក្សិណ​ព្រះវិហារ​និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះបរិត្ត​ ​បវារណា​ព្រះសង្ឃ​ចូល​ព្រះវស្សា​ ​វេរ​ទៀនវស្សា​សាដក​ ​ប្រគេន​ព្រះសង្ឃ​។​ ​លុះ​ព្រឹក​ឡើង​ ​មានការ​ប្រគេន​ភត្តាហារ​ចំពោះ​ព្រះសង្ឃ​ទៀត​ ​។​
–​
នៅ​ល្ងាច​ថ្ងៃ​១​រោច​ ​ខែ​អាសាឍ​ ​គេ​ឃើញ​ព្រះសង្ឃ​និមន្ត​ជួបជុំ​នៅ​ក្នុង​ព្រះវិហារ​។​ ​ព្រះសង្ឃ​ជា​មហាថេរ​ ​បាន​ប្រកាស​អំពី​ការ​ចូលវស្សា​ ​និង​ធ្វើការ​ក្រើន​រំលឹក​អំពី​ក្រឹត្យវិន័យ​ដែល​ទាក់ទង​ដល់​ការ​ចូលវស្សា​ថា​ “​ឥ​ម​ស្មឹ ​អា​វា​សេ​ ​ឥ​មំ តេ​មា​សំ​ ​វ​ស្សំ ​ឧ​បេ​មិ ​។​ ​ទុតិយ​ម្បិ ​ឥ​ម​ស្មឹ… ​វ​ស្សំ ​ឧ​បេ​មិ, ​ត​តិ​យ​ម្បិ ​ឥ​ម​ស្មឹ…​ស​ ​វ​ស្សំ ​ឧ​បេ​មិ=​ខ្ញុំ​សូម​នៅ​ចាំវស្សា​អស់​ខែ​បី​ក្នុង​អាវាស​នេះ​អស់​វារៈ​ពីរដង​ផង​ ​អស់​វារៈ​បី​ដង​ផង​” ​ជា​កិច្ច​បញ្ចប់​នៃ​ពិធី​ចូលវស្សា​ ​។​
១​–​អំពី​ទៀនវស្សា​ ​ទៀនវស្សា​នេះ​ ​ឧបាសក​ ​ឧ​បាសិកា​ ​ធ្វើ​ដើម្បី​ព្រះសង្ឃ​អុជ​ថ្វាយ​ព្រះរតនត្រ័យ​អស់​ខែ​បី​ ​ទៀនវស្សា​នេះ​មាន​ទទឹង​មាត់​មួយ​តឹក​ ​និង​កំពស់​ពីរ​ហត្ថ​ ​ធ្វើ​ដោយ​ក្រមួន​ឃ្មុំ​ ​ឬ​ក្រមួន​ចំបក់​, ​នៅ​គល់​ទៀន​ខាងក្រោម​មាន​ជើង​ទ្រ​ ​ធ្វើ​ដោយ​ឈើ​ ​មាន​ក្បាច់​ត្របកឈូក​, ​តែ​នៅ​មាត់​ខាងលើ​ ​គេ​ច្រើន​ធ្វើ​ឡត​ដែក​ចាក់​ប្រេងដូង​ ​ឬ​ប្រេងសណ្ដែក​ដាក់​ប្រឆេះ​អុជ​ ​គឺ​មិន​អុជ​ទៀន​ផ្ទាល់​ទេ​ ​ព្រោះ​ក្រែង​ទៀន​នោះ​ឆេះ​ឆាប​អស់​មុន​ពេល​ចេញវស្សា​។​ ​អ្នកខ្លះ​យក​ផ្កាមាស​ធ្វើ​ដោយ​ស្ពាន់​គ្រប​4ទៅ​បិទ​ជា​លម្អ​លើ​តួ​ទៀន​ ​ក៏មាន​។​ ​របៀប​ធ្វើ​ទៀនវស្សា​នេះ​ ​មាន​រចនា​ច្រើន​បែប​ណាស់​តាម​ការ​និយម​របស់​អ្នកស្រុក​។​ ​បច្ចុប្បន្ន​ ​គេ​និយម​ប្រើ​ចង្កៀងប្រេងកាត​ ​សម្រាប់​អុជ​ថ្វាយ​ព្រះរតនត្រ័យ​ ​គឺ​មិន​សិត​ទៀន​ដោយ​ក្រមួន​ឃ្មុំ​ ​ឬ​ក្រមួន​ចំបក់​ដូច​ជំនាន់​មុន​ទេ​ ​ប៉ុន្តែ​ត្រូវ​អុជ​ឲ្យ​ឆេះ​រហូត​គ្រប់ខែ​បី​ ​មិន​ឲ្យ​រលត់​ក្នុង​ខណៈ​ណាមួយ​ឡើយ​។​ ​ទំនៀម​ធ្វើ​ទៀនវស្សា​បូជា​ព្រះ​ក្នុងរយៈពេល​ចូលវស្សា​នេះ​ ​ពុំ​មាន​និយាយ​ក្នុង​គម្ពីរ​ព្រះពុទ្ធសាសនា​ (​ព្រះ​ត្រៃបិដក​) ​ទេ​ ​ប៉ុន្តែ​មាន​និយាយ​នៅ​ក្នុង​សាស្ត្រា​អានិសង្ស​ទៀនវស្សា​ ​ដែល​ខ្មែរយើង​និយម​សំដែង​នៅ​ពេល​ចូលវស្សា​នេះឯង​។​ ​គម្ពីរ​នេះ​ ​ពុំ​មាន​ដាក់ឈ្មោះ​អ្នកតែង​ ​ហើយ​មិនដឹងជា​តែង​ឡើង​ក្នុង​រាជ្យ​ណា​ដែរ​ ​។​ ​ឯ​សេចក្ដី​ក្នុង​សាស្ត្រា​នេះ​ ​ដំណាល​ថា​ ​កាល​ព្រះ​សម្ពុទ្ធ​ទ្រង់​គង់​ធរមាន​នៅឡើយ​ ​មាន​បុរស​កំសត់​ម្នាក់​រកស៊ី​កាប់អុស​លក់​ជា​មុខរបរ​ប្រចាំថ្ងៃ​។​ ​គាត់​តែង​សង្កេតឃើញ​ខ្លាឃ្មុំ​មួយ​ធំ​ ​លោត​ចេញពី​រូង​ថ្មី​មួយ​រៀងរាល់ថ្ងៃ​។​ ​ពេល​ដែល​ខ្លាឃ្មុំ​នោះ​លោត​ចេញ​ផុត​ទៅ​ ​គាត់​ក៏​ដើរទៅ​មើលឃើញ​សុទ្ធតែ​អាចម៍​ខ្លា​ឃ្មំ ​ហើយក៏​វេច​យកមក​បង្ហាញ​អ្នកជិតខាង​ឲ្យ​ជួយ​មើល​។​ ​អ្នកជិតខាង​ប្រាប់​ថា​ “​អាចម៍​ខ្លាឃ្មុំ​នេះ​គេ​តែង​យកមក​ស្ងោរ​ធ្វើ​ក្រមួន​ ​ធ្វើ​ទៀន​អុជ​, ​ចូរ​អ្នក​ទៅ​យក​ឲ្យ​ច្រើន​មក​” ​។​
បុរស​កំសត់​នោះ​ ​នឹកគិត​ថា​ “​ចុះបើ​អាចម៍​ខ្លាឃ្មុំ​នេះ​ ​គេ​អាច​​​យកមក​ ​ធ្វើជា​ទៀន​អុជ​បាន​ ​តើ​គេ​អាច​​​យក​ទៀន​នោះ​ទៅ​អុជ​ជា​គ្រឿង​សក្ការបូជា​ចំពោះ​ព្រះពុទ្ធ​ ​អង្គ​បាន​ឬទេ​? ​ឬមួយ​ជា​ការ​មិន​សម​គួរគប្បី​ ​ព្រោះ​ទៀន​នេះ​ធ្វើអំពី​សំណល់​មិន​ស្អាត​ (​អាចម៍​) ​បែប​នេះ​ ? ​ពេល​ដែល​បុរស​នោះ​កំពុងតែ​នឹកសង្ស័យ​មិន​ដាច់ស្រេច​ក្នុង​ចិត្ត​បែប​នេះ​ ​ស្រាប់តែ​ឃើញ​ព្រះ​មហា​រោ​ហ​ន្ទត្ថេ​រ​និមន្ត​មកដល់​ ​ក៏​ទូល​សួ​រលោក​តាមដំណើរ​ ​។​ ​ព្រះ​មហា​រោ​ហ​ន្ទត្ថេ​រ​មានពុទ្ធដីកា​ថា​ “​ជា​ការ​ប្រសើរ​ណាស់​ ” ​។​ ​លុះ​បុរស​នោះ​ធ្វើ​បានជា​ទៀន​ច្រើន​ហើយ​ ​ក៏​នាំ​យកទៅ​ថ្វាយ​ព្រះមានបុណ្យ​ ​។​ ​ព្រះ​មហា​រោ​ហ​ន្ទត្ថេ​រដែ​ល​ជា​អ្នកដឹកនាំ​ទៅ​នោះ​ ​បាន​ទូល​ព្រះអង្គ​ថា​ “​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​បុរស​នោះ​បាន​ទៅ​យក​អាចម៍​ខ្លាឃ្មុំ​មក​ស្ងោរ​យក​ក្រមួន​លញ់​ជា​ទៀន​យកមក​អុជ​បូជា​ព្រះអង្គ​ ​ហើយ​សង្ស័យ​ថា​ ​ក្រែង​ពុំបាន​ផលានិសង្ស​អ្វី​ទេ​ដឹង​ ​ទើប​ខ្ញុំព្រះអង្គ​នាំ​គាត់​ចូល​មកនេះ​” ​។​ ​ព្រះ​ដ៏​មានបុណ្យ​ទ្រង់​ត្រាស់​ថា​ “​ម្នាល​អាវុសោ​អើយ​! ​បុរស​នេះ​នឹង​ត្រូវ​បាន​ទទួល​ផលានិសង្ស​ច្រើនប្រការ​ប្រាថ្នា​អ្វី​សឹង​បាន​ដូច​បំណង​ ​ទាំងអស់​” ​។​ ​បុរស​នោះ​ស្ដាប់​ហើយ​ ​ត្រេកអរ​ក្រៃលែង​ ​។​
នៅពេលដែល​បុរស​យក​ទៀន​ទៅ​ថ្វាយ​ព្រះពុទ្ធអង្គ​នោះ​ ​អានិសង្ស​បុណ្យកុសល​នេះ​ ​បាន​បណ្ដាលឲ្យ​ក្រៅ​ក្រហាយ​ដល់​ព្រះ​ឥន្ទ្រាធិរាជ​ទ្រង់​បើក​ទិព្វចក្ខុ​មើល​មក​ ​ឃើញ​បុរស​កំសត់​កំពុង​ប្រាថ្នា​កុំឲ្យ​ក្រលំបាក​ ​និង​កុំឲ្យ​កំព្រីកំព្រា​ដូចជា​តិ​នេះ​ទៀត​ ​ក៏​ប្រើ​ព្រះវិស្សកម្ម​ទេវបុត្រ​ឲ្យទៅ​ជប់​ជា​ប្រាសាទ​មាស​ប្រាសាទ​ប្រាក់​ ​ឃ្លាំង​មាស​ ​ឃ្លាំងប្រាក់​ ​ព្រមទាំង​សួន​ប្រកបដោយ​ដើមឈើ​ពេញ​ទៅ​ដោយ​ផ្កា​ផ្លែ​គ្រប់​ពណ៌​យ៉ាងល្អ​ ​មាន​ទាំង​អ្នក​គាល់​បម្រើ​ច្រើន​ត្រៀបត្រា​ ​ពុំ​មាន​ខ្វះ​កន្លះ​អ្វី​ឡើយ​ ​។​
លុះ​បុរស​ត្រឡប់​ពី​វត្ត​ជេតពន​ ​រក​ខ្ទម​ស្លឹក​មិន​ឃើញ​ ​ហើយ​បែរជា​ឃើញ​ឯ​ប្រាសាទ​ភ្លឺ​រន្ទាល​ឆ្អិនឆ្អៅ​ទៅវិញ​ ​ក៏​ភ័យ​ណាស់​រត់ទៅ​ទូល​ព្រះ​មហា​រោ​ហ​ន្ទត្ថេ​រ​ ​។​ ​ព្រះ​ថេរៈ​មានពុទ្ធដីកា​ថា​ “​ចូរ​អ្នក​ឡើង​ទៅ​នៅ​ចុះ​ ​ព្រោះ​ជា​លទ្ធផល​នៃ​បុញ្ញកម្ម​របស់​អ្នក​ហើយ​” ​។​
ដោយសារ​មាន​រឿងនិទាន​ដូច្នេះ​ហើយ​ ​បានជា​ខ្មែរយើង​និយម​សិត​ទៀនវស្សា​បូជា​ព្រះ​ ​នៅ​ពេល​ព្រះសង្ឃ​ចូលវស្សា​ ​។​ ​ក្នុង​គម្ពីរ​ពុទ្ធសាសនា​ ​គ្មាន​និយាយទាក់ទង​ដល់​ទៀនវស្សា​ទេ​ ​ប៉ុន្តែ​មាន​និយាយ​ពី​ ​ប្រទីប​ ​។​ ​ប្រទីប​ ​ចាត់ទុកជា​សក្ការបូជា​ ​មួយ​ដែរ​ ​សម្រាប់​បូជា​ព្រះរតនត្រ័យ​ ​។​ ​តាម​ការ​សន្និដ្ឋាន​របស់​អ្នកប្រាជ្ញ​ខ្លះ​ថា​ ​ការ​ធ្វើ​ទៀនវស្សា​បូជា​ព្រះរតនត្រ័យ​នេះ​ ​បំណង​ជា​មាន​ទំនៀម​ជាប់​មកពី​ព្រហ្មញ្ញសាសនា​ ​ព្រោះ​ពួក​ព្រាហ្មណ៍​ពេល​ប្រារព្ធ​ធ្វើពិធី​ផ្សេងៗ​ ​តែង​យក​ការអុជ​ភ្លើង​ជាធំ​ ​។​ ​ពេល​ប្រារព្ធ​ពិធី​ ​គេ​ប្រុងប្រយ័ត្ន​ណាស់​មិន​ឲ្យ​រលត់​ទេ​ ​ព្រោះ​យល់ថា​ ​បើ​ទៀន​ឬ​ភ្លើងរលត់​ក្នុង​ពេល​មិនទាន់​ចប់​ពិធី​វា​ជា​ប្រផ្នូល​អាក្រក់​មួយ​ ​។​ ​ឯ​ការអុជ​ទៀនវស្សា​នេះ​ ​ក៏មាន​ការប្រុងប្រយ័ត្ន​ដែរ​ ​បើ​ទៀន​រលត់​ក្នុង​វស្សា​ ​គេ​យល់ថា​ជា​ការ​ដាច់វស្សា​ហើយ​ ​។​
អ្នកប្រាជ្ញ​ខ្លះ​សន្និដ្ឋាន​ថា​ ​ការប្រុងប្រយ័ត្ន​មិន​ឲ្យ​រលត់​ទៀនវស្សា​នេះ​ ​ជា​ប្រស្នា​មួយ​ពញ្ញាក់​ស្មារតី​ភិក្ខុសង្ឃ​ឲ្យ​ខិតខំ​អនុវត្ត​តាម​ពុទ្ធ​ប្បញ្ញត្តិ ​កុំឲ្យ​មានការ​ថ្លស់ធ្លោយ​ដាច់វស្សា​ ​ព្រោះ​វស្សា​ងាយ​ដាច់​ណាស់​ ​ប្រៀប​ដូចជា​ភ្លើង​ទៀន​ដែរ​ ​បើ​យើង​មិន​ប្រយ័ត្ន​ប្រាកដជា​ដាច់​ពុំខាន​។​ ​អ្នកខ្លះ​ទៀត​ ​សន្និដ្ឋាន​ថា​ ​ទៀនវស្សា​នេះ​ជា​និមិត្តរូប​នៃ​ព្រះ​ប្រាជ្ញាញាណ​ព្រះមហាករុណាទិគុណ​របស់​ព្រះពុទ្ធអង្គ​ ​ដែល​តែងតែ​ភ្លឺស្វាង​និង​មាន​ជានិច្ច​ចំពោះ​សព្វ​សត្វ​ ​ឥតមាន​ពេលណា​អាក់ខាន​ ​ឬ​រលត់​ឡើយ​ ​។​
២​–​អំពី​សាដក​ ​រឿង​ដែល​ឧបាសក​ ​ឧ​បាសិកា​ ​និយម​ធ្វើ​សាដក​ប្រគេន​សង្ឃ​សម្រាប់​ស្រង់​ទឹក​នោះ​ ​មាន​សម្ដែង​ទុក​នៅ​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក​ ​ភាគ​ទី​៨​ (​វិន័យបិដក​) ​ផង​ ​និង​មាន​និយាយ​ក្នុង​សាស្ត្រា​អានិសង្ស​សាដក​ផង​ ​។​
ក​/​គម្ពីរ​ព្រះ​ត្រៃបិដក​ ​បានឮ​ថា​ ​ព្រះមានព្រះភាគ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​ទៀប​ក្រុង​សាវត្ថី​។​ ​វេលា​នោះ​ ​ខាង​វិសាខា​ក្រាបបង្គំទូល​ព្រះសម្មាសម្ពុទ្ធ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​សូម​ទ្រង់​មេត្តា​ទទួល​ភត្ត​របស់​ខ្ញុំព្រះអង្គ​ក្នុង​ថ្ងៃស្អែក​ជាមួយ​និង​ភិក្ខុសង្ឃ​។​ ​ព្រះមានព្រះភាគ​ទ្រង់​ទទួល​និមន្ត​ដោយ​តុណ្ហីភាព​ ​។​ ​នាង​វិសាខា​ ​ក៏​ក្រាបថ្វាយបង្គំលា​ព្រះ​សាស្តា​ចេញទៅ​ ​។​ ​លុះ​រាត្រី​កន្លងទៅ​ ​មាន​ភ្លើង​ធំ​ធ្លាក់ចុះ​សព្វ​ទ្វីប​ទាំងបួន​ ​។​ ​គ្រានោះ​ពួក​ភិក្ខុ​នាំគ្នា​ស្រាត​ងូតទឹក​ ​។​
ជួន​ពេល​នោះ​ ​នាង​វិសាខា​ ​បាន​ប្រើ​ទាសី​ឲ្យទៅ​និមន្ត​ព្រះពុទ្ធ​ ​និង​ភិក្ខុសង្ឃ​ដើម្បី​ទទួល​ភត្ត​។​ ​នាង​ទាសី​ ​ក៏​ធ្វើដំណើរ​ទៅដល់​វត្ត​ជេតពន​ ​រក​មើលមិនឃើញ​ពួក​ភិក្ខុ​សោះ​ ​ឃើញ​តែ​មនុស្ស​កំពុង​ងូតទឹក​ស្រាត​ ​ក៏​គិតថា​ ​ក្នុង​អារាម​នេះ​គ្មាន​ពួក​ភិក្ខុ​ទេ​ ​មានតែ​ពួក​អាជីវករ​កំពុង​ងូតទឹក​ជម្រះ​កាយ​ ​រួច​ក៏​ត្រឡប់មក​កាន់​សំណាក់​នាង​វិសាខា​វិញ​ ​ហើយ​ជម្រាប​ថា​ “​បពិត្រ​អ្នក​ម្ចាស់​! ​ក្នុង​អារាម​គ្មាន​ពួក​ភិក្ខុ​ទេ​ ​មាន​សុទ្ធតែ​ពួក​អាជីវករ​ ​កំពុង​ងូតទឹក​ជម្រះ​កាយ​” ​។​ ​នាង​វិសាខា​ជា​ស្ត្រី​ឈ្លាសវៃ​ក៏​យល់​ភ្លាម​ថា​ “​ច្បាស់ជា​លោកម្ចាស់​ទាំងឡាយ​ដាក់​ចីវរ​ចេញ​ ​ហើយ​នាំគ្នា​ងូត​ទឹកភ្លៀង​ជម្រះ​កាយ​ ​តែ​ទាសី​នេះ​សម្គាល់​ថា​ ​ពួក​អាជីវក​ទៅវិញ​ ” ​។​ ​នាង​វិសាខា​ក៏​ប្រើ​នាង​ទាសី​នោះ​ជា​លើក​ទីពីរ​ទៀត​ ​។​ ​នាង​ទាសី​ ​ក៏​ទៅដល់​វត្ត​ហើយ​ ​រកមើល​ភិក្ខុ​ទាំងឡាយ​មិន​ឃើញ​សោះ​ ​មានតែ​អារាម​ទទេ​ ” ​។​ ​នាង​វិសាខា​ ​រិះគិត​ថា​ “​ច្បាស់ជា​លោកម្ចាស់​ទាំងឡាយ​ងូតទឹក​ ​ហើយ​ចូល​ទៅ​លំនៅ​វិញ​ដូចដែល​ ​បានជា​នាង​ទាសី​នេះ​មិន​ឃើញ​” ​។​ ​នាង​វិសាខា​ក៏​ប្រើ​ទៅជា​លើក​ទីបី​ ​នាង​ទាសី​នេះ​ ​ក៏​ទទួលបង្គាប់​ ​ហើយ​ធ្វើដំណើរ​ទៅ​វត្ត​ជេតពន​ទៀត​។​ ​គាប់​ជួន​ដល់​វេលា​ភត្តកាល​ហើយ​ ​ព្រះ​សាស្ដា​ក៏​ទ្រង់​ត្រាស់​ឲ្យ​ពួក​ភិក្ខុ​រៀបចំ​ចេញដំណើរ​ទៅផ្ទះ​នាង​វិសាខា​ដើម្បី​ទទួល​ភត្ត​តាម​ការ​និមន្ត​ ​។​
លុះ​ព្រះមានព្រះភាគ​ ​និង​ភិក្ខុសង្ឃ​គ្រាន់តែ​ឆាន់​រួច​ភ្លាម​ ​នាង​វិសាខា​ក៏​ក្រាបទូល​ថា​ “​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ខ្ញុំព្រះអង្គ​សូមពរ​ប្រាំ​បី​ប្រការ​អំពី​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា​ “​ម្នាល​នាង​វិសាខា​ ​ធម្មតា​ព្រះតថាគត​ទាំងឡាយ​គ្មាន​ពរ​ទេ​” ​។​ ​នាង​វិសាខា​ក្រាបទូល​ថា​ “​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ខ្ញុំព្រះអង្គ​សូម​តែ​ព​រណា​ដែល​គួរ​ ​និង​ព​រណា​ដែល​ឥត​ទោស​” ​។​ ​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា​ “​ម្នាល​នាង​វិសាខា​ ​ចូរ​នាង​និយាយ​មក​ចុះ​ ​។​ ​នាង​វិសាខា​ ​ក៏​ក្រប​ទូល​ថា​ “​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ខ្ញុំព្រះអង្គ​ចង់​ប្រ​គ​នេ​៖​
១​–​វ​ស្សិ​ក​សាដក​ (​សំពត់​សម្រាប់​ងូត​ទឹកភ្លៀង​)
២​–​អា​គ​ន្ទុ​ក​ភត្ត​ (​ភត្ត​សម្រាប់​ភិក្ខុ​មកដល់​ថ្មី​)
៣​–​គ​មិ​ក​ភត្ត​ (​ភត្ត​សម្រាប់​ភិក្ខុ​មានដំណើរ​ចេញទៅ​ឆ្ងាយ​ )
៤​–​គិលានភត្ត​ (​ភត្ត​សម្រាប់​ភិក្ខុ​មាន​ជំងឺ​)
៥​–​គិលានុបដ្ឋាក​ភត្ត​ (​ភត្ត​សម្រាប់​ភិក្ខុ​អ្នកបំរើ​ជំងឺ​)
៦​–​គិលាន​ភេសជ្ជៈ​ (​ថ្នាំ​សម្រាប់​ភិក្ខុ​មាន​ជំងឺ​)
៧​–ធុ​វ​យាគូ​ (​បបរ​សម្រាប់​ភិក្ខុ​ឆាន់​ជានិច្ច​)
៨​–​ឧទក​សា​ដិ​កា​ (​សំពត់ងូត​) ​សម្រាប់​ភិក្ខុ​នី​


ព្រះ​សាស្តា​ទ្រង់​ត្រាស់​ថា​ “​ម្នាល​នាង​វិសាខា​ ​ល្អ​ហើយ​! ​ល្អ​ហើយ​! ​នាង​បាន​សូមពរ​ប្រាំ​បី​ប្រការ​អំពី​តថាគត​ ​ជា​ការ​ប្រពៃ​ពិត​ ​ម្នាល​នាង​វិសាខា​ ​បើដូច្នេះ​តថាគត​អនុញ្ញាត​ពរ​ប្រាំ​បី​ដល់​នាង​” ​។​ ​ព្រោះ​មានដំណើរ​ដើមដាន​បែប​នេះ​ហើយ​ ​ទើប​ពុទ្ធសាសនិក​ខ្មែរ​និយម​ធ្វើ​សាដក​សម្រាប់​ប្រគេន​ភិក្ខុសង្ឃ​សម្រាប់​ស្រង់​ទឹក​ជៀសវាង​ស្រង់​ទឹក​អាក្រាត​កាយ​ ​រហូតមកដល់​បច្ចុប្បន្ននេះ​ ​។​
ខ​/​សាស្ត្រា​អានិសង្ស​សាដក​ ​សេចក្ដី​ដំណាល​ថា​ ​មាន​ទាសាទាសី​ ​ប្ដី​ប្រពន្ធ​ពីរ​នាក់​។​ ​គាត់​មាន​កូនក្រមុំ​ម្នាក់​ឈ្មោះ​ “​នាង​អម​យ្យ​ទាសី​” ​។​ ​ក្រោយមក​ឪពុក​នាង​ក៏​ទទួល​មរណភាព​ទៅ​ ​។​ ​នាង​ក៏​រស់នៅ​ជាមួយ​ម្ដាយ​ ​ហើយ​ធ្វើជា​ទាសី​គេ​ទាំងពីរ​នាក់​ម្ដាយ​កូន​តទៅទៀត​។​ ​ថ្ងៃមួយ​ ​នៅ​ពេល​ចូលវស្សា​ ​នាង​អម​យ្យ​ទាសី​បានឃើញ​អ្នកស្រុក​នាំគ្នា​យក​សាដក​ទៅ​ប្រគេន​ព្រះ​ភិក្ខុសង្ឃ​ ​ក៏​កើតមាន​សេចក្ដី​ជ្រះថ្លា​ក្រៃលែង​ ​ប៉ុន្តែ​នាង​គ្នា​លទ្ធភាព​រក​លុយកាក់​ ​ដើម្បី​យកទៅ​ទិញ​សាដក​ដូច​អ្នកស្រុក​ឯទៀត​ ​ព្រោះ​នាង​ទ័ល​ក្រ​ពេក​ណាស់​។​ ​នាង​គិត​មិន​លេច​សោះ​ ​ក្នុង​ការស្វែងរក​លុយកាក់​សម្រាប់​ធ្វើ​សាដក​ ​នាង​ ​និង​ម្ដាយ​ ​ក៏​សំរេចចិត្ត​ចុងក្រោយ​ទៅ​សំពះ​ ​ម្ចាស់​ (​ចៅ​កែ​) ​សុំ​បន្ថែម​ថ្លៃឈ្នួល​ខ្លួន​ ​តែ​ម្ចាស់​ប្រាក់​ក៏​ពុំព្រម​ថែម​ឲ្យ​ ​ព្រោះ​នាង​ជំពាក់​គេ​ក្រែល​ណាស់​ទៅ​ហើយ​។​ ​នាង​អស់​តម្រិះ​ ​ក៏​ថ​យមក​គិត​ទៀត​ថា​ “​ឱ​អញ​អើយ​! ​កើតមក​ជា​អ្នក​ទ័ល​ក្រ​ ​លំបាក​វេទនា​ ​ឃើញ​ការ​កុសល​នៅ​ ​និង​មុខ​ហើយ​ឈោង​ចាប់​យក​ដូច​គេ​ពុំបាន​ ​តើ​កាលណា​ឡើយ​និង​បាន​ធ្វើបុណ្យ​និង​គេ​ ​បើ​អញ​ស្លាប់​អំពី​ជាតិ​នេះ​ទៅ​ ​ទៅ​ចាប់កំណើត​ថ្មី​មុខជា​នៅតែ​បម្រើ​គេ​ពុំ​ឃ្លាត​ឡើយ​ ​ណ្ហើយ​ចុះ​ ​ដើម្បីកុំឲ្យ​សល់​ខាន​ធ្វើបុណ្យ​ដែល​អញ​មាន​សេចក្ដី​ជ្រះថ្លា​ទាំង​ម្ល៉េះ​ ​អញ​សុខចិត្ត​ខ្លា​ស់ (​ខ្ទាស់​) ​ស្លឹកឈើ​ស្លៀក​”​។​ ​លុះ​នាង​គិត​ហើយ​ ​ក៏​ផ្លាស់​សំពត់​អំពី​ខ្លួន​យកទៅ​បោក​គក់​ឲ្យ​ជ្រះ​ក្អែល​ ​ជ្រះ​ក្លិនឆ្អេះ​ឆ្អាប​ ​យកទៅ​ជ្រលក់​ទឹក​អ​ម្ទត់​រួច​យកទៅ​ប្រគេន​ព្រះសង្ឃ​តាម​ចិត្តជ្រះថ្លា​ ​ហើយ​តាំងចិត្ត​អធិដ្ឋាន​ថា​ “​សេចក្ដី​ជ្រះថ្លា​ដែល​ញ៉ាំង​ចិត្ត​ឲ្យ​នាំមក​បូជា​នូវ​សំពត់​សាដក​ក្នុង​គ្រានេះ​ ​លុះ​អនាគតជាតិ​ទៅ​ ​សូម​កុំឲ្យ​ខ្ញុំ​ស្គាល់​ការ​ខ្វះខាត​ ​ដូចជា​តិ​នេះ​ទៀត​ឡើយ​ ” ​។​ ​ក្រោយមក​ ​ដោយអំណាច​ផលានិសង្ស​ដែល​នាង​បាន​កសាង​សំពត់​សាដក​នេះ​ ​នាង​ក៏បាន​ទៅជា​ឯក​អគ្គមហេសី​ ​នៃ​ព្រះរាជា​មួយ​ព្រះអង្គ​។​ ​ដោយសារ​មាន​និទាន​នេះ​ហើយ​ ​ទើប​ខ្មែរយើង​និយម​ធ្វើ​សំពត់​សាដក​ប្រគេន​ព្រះសង្ឃ​ ​ជា​ទំនៀម​មកដល់​សព្វថ្ងៃ​ ​។​
គ​/​តំណម​ក្នុង​ឱកាស​វស្សា​ ​ក្នុងរយៈពេល​បី​ខែ​នេះ​ ​ប្រជារាស្ត្រ​ខ្មែរ​ជា​ពុទ្ធសាសនិក​ ​មាន​ទំនៀម​តំណម​ផ្សេងៗ​ ​ដូចជា​តំណម​រៀម​មង្គលការ​កូនចៅ​ ​តំណម​សង់​ផ្ទះសម្បែង​ ​ដោយ​ចាត់ទុកថា​ “​ជា​ថ្ងៃឃ្លុប​”​។​ ​ចំពោះ​តំណម​នេះ​ ​អ្នកប្រាជ្ញ​ខ្លះ​សន្និដ្ឋាន​ថា​ “​តំណម​ហាមមិនឲ្យ​រៀបអាពាហ៍ពិពាហ៍​កូនចៅ​នោះ​ ​ព្រោះ​បុរាណាចារ្យ​យើង​យល់ថា​ ​ខែវស្សា​ជា​ខែ​ដែល​ភ្លៀង​ធ្លាក់​ប៉ប៉ិចប៉ប៉ាច់​ ​និង​ជា​ខែ​ដែល​យើង​មមាញឹក​បង្កបង្កើន​ផល​” ​។​ ​ឯ​តំណម​ហាមមិនឲ្យ​សង់​ផ្ទះសម្បែង​នោះ​ ​ព្រោះ​លោក​យល់ថា​ ​ខែវស្សា​ធ្វើឲ្យ​ដី​ជ្រាយ​ ​និង​ធ្វើឲ្យ​ឈើ​សើម​ ​ឬ​រីក​ ​ជាហេតុ​មិន​អាច​ធ្វើ​ផ្ទះសម្បែង​បាន​ល្អ​ទេ​ ​។​


សេចក្ដីសន្និដ្ឋាន​៖​
ថិរវេលា​នៃ​ការ​ចាំវស្សា​បី​ខែ​នេះ​ ​ជា​រយៈពេល​មួយ​មាន​តម្លៃ​ពិសេស​ព្រោះ​វា​ជា​សញ្ញា​ ​ដាស់​ស្មារតី​បព្វជិត​ពុទ្ធសាសនិក​ ​ឲ្យ​បង្កើន​សេចក្ដីព្យាយាម​បំពេញ​គន្ថៈ​ធុរៈ​ក្ដី​ ​វិបស្សនាធុរៈ​ក្ដី​ ​ឲ្យបាន​ខ្លាំងក្លា​ជាង​ពេលណា​ៗ​ទាំងអស់​។​ ​រីឯ​ឧបាសក​ឧ​បាសិកា​ ​ក៏បាន​មើល​ឃើញច្បាស់​អំពី​ខ្លឹមសារ​នៃ​ការ​ចាំវស្សា​របស់​ភិក្ខុសង្ឃ​ដែរ​។​ ​ដូច្នេះ​ហើយ​បានជា​គេ​ខិតខំ​ឧបត្ថម្ភ​ចតុប្បច្ច័យ​ផ្សេងៗ​ ​ចំពោះ​លោក​យ៉ាង​ខ្លាំង​ប្លែក​ពី​ធម្មតា​ ​ដូចជា​ទៀនវស្សា​ (​ប្រេង​) ​សាដក​ ​ដាក់បិណ្ឌ​ ​ភ្ជុំបិណ្ឌ​… ​ដើម្បី​សំដែង​នូវ​សមានចិត្ត​ ​ចូលរួម​អប​អរសាទរ​ ​រំលែក​នូវ​ការលំបាក​ខ្វះខាត​ ​និង​ដើម្បី​ជា​ផលានិសង្ស​សម្រាប់​ខ្លួន​ផង​ ​។

រៀបរៀងដោយ

ម៉ែន ប្រាង្គ និង អាំ ឆន

ពិនិត្យសំរួលដោយ ឱម ខែម

1អ្នកកំពុងសិក្សាត្រៀមបួស ។

2ក្មេងស្រីធាត់ឬស្រីនៅលីវ (ប៉ុន្តែពេញវិវ័យ)

3ធាតុផ្សំមានបន្ទះស្ដើងស្រួយសម្បុរផ្លេក

4 សម្រាប់ដាក់ជាក្បាច់រំលេចបិទក្ដារមឈូសជាដើម ។