October 30, 2026
Phnom Penh, Cambodia.
Khmer

ស្វែងយល់ពីពាក្យខ្មែរ ៖ «ក​​​» ​«ក៏​​​» «ក​​​រ» និង «ករណ៍​​​»

ថ្ងៃនេះ​ ខ្ញុំ​លើក​យក​ពាក្យ​ចំនួន​បួន​ ដែល​មាន​សូរ​ដូចគ្នា​ ប៉ុន្តែ​ន័យ​នៃ​ពាក្យ​ខុសគ្នា​  មក​បង្ហាញ​ដើម្បី​ជា​ប្រយោជន៍​ក្នង​ការ​ប្រើប្រាស់​ពាក្យពេចន៍​ឲ្យ​បាន​ត្រឹមត្រូវ​ និង​ សម្រាប់​ជា​ការ​ពិចារណា​ទាំង​អស់​គ្នា​ក្នុង​ភាសា​ជាតិ​យើង​។​ ខាង​ក្រោម​នេះ​ជា​អត្ថន័យ​នៃ​ពាក្យ​ទាំង​បួន​ ៖

ក  (ន) អវយវៈ​ដែល​តពី​ក្បាល​ទៅ​ស្មា​ ឬ​ ទៅ​នឹង​ខ្លួន​នៃ​មនុស្ស​សត្វ​។ ដៃ​ជើង​មនុស្ស​ក៏​មាន​ក​ដែរ​ ឧទាហរណ៍៖​ ក​ដៃ  ក​ជើង​។​ ទង​ខាង​ដើម​កួរ​ស្រូវ​ក៏​ហៅថា​ក​ដែរ ឧទាហរណ៍៖​ កស្រូវ​។ កន្លែង​ដែល​ត​ភ្ជាប់​ពី​មាត់​ដប​ ឬ​ ក្អម​ជា​ដើម​ ចុះ​ទៅ​ទល់​ នឹង​តួ​ដប​ ឬ​ ក្អម​ ក៏​ហៅ​ថា​ក​ដែរ ឧទាហរណ៍៖​ កដប​ កក្អម ​។

ក  (កិ) តាំងផ្ដើម​ , តាំងធើ្វ​ ។​ ឧទាហរណ៍៖ កសាង, កកើត, កចេតិយ, កភូមិ ។

ក៏  (និ) ពាក្យជាសន្ធាន​ មាន​សំឡេង​កញ្ឆក់ខ្លី​ សម្រាប់​និយាយ​ត​ប្រយោគ​ដោយ​ឡែក​។​ ឧទាហរណ៍៖ អ្នក ក៏ ទៅ​ , ខ្ញុំក៏ទៅ ​, ធើ្វ ដូច្នេះ ក៏ ​បាន ​, របស់នេះ​រូបក៏ល្អតម្លៃក៏ថោក​ ។ 

ករ  (ន–បា) ដៃ​​ ។​ ឧទាហរណ៍៖ ​លើកករប្រណម្យ​(លើកដៃប្រណម្យ)​ ។​

ករណ៍​ (បា) ប្រើភ្ជាប់​ជាមួយ​ពាក្យពេចន៍ផ្សេងៗ​ ដូចជា៖​ ឧបករណ៍,  អធិករណ៍,  និរាករណ៍ ជាដើម។

Leave feedback about this

  • Quality
  • Price
  • Service

PROS

+
Add Field

CONS

+
Add Field