ស្វែងយល់ពីពាក្យខ្មែរ៖ «គុន» «គន់» «គណ» និង «គុណ»
សប្ដាហ៍នេះខ្ញុំលើកយកពាក្យចំនួនបួនទៀត ដែលមានសូរដូចគ្នា ប៉ុន្តែន័យនៃពាក្យខុសគ្នាមកបង្ហាញជូនដល់អ្នកទាំងអស់គ្នាដើម្បីបានជាគតិ និងជាប្រយោជន៍ក្នងការប្រើប្រាស់ពាក្យពេចន៍ឱ្យបានត្រឹមត្រូវ និងសម្រាប់ជាការពិចារណាទាំងអស់គ្នាក្នុងភាសាជាតិយើង។ ខាងក្រោមនេះជាអត្ថន័យនៃពាក្យនេះ ៖ គុន (ន.) ឈ្មោះសិល្បខាងគ្រឿងអាវុធ សម្រាប់ចូលប្រឡូកលោតហក់តយុទ្ធផ្ទាល់ខ្លួន ជាចំណេះវិសេសម្យ៉ាងរបស់អ្នកចម្បាំងពីក្នុងសម័យបុព្វបុរសរាល់ប្រទេស។ ឧទាហរណ៍៖ គុនដំបង គុនដាវវែង គុនដាវខ្លី គុនខែល និងគុនកាំបិតគ្រលុកជាដើម។ គន់ (កិ.) រកមើល តែកម្រនិយាយដាច់តែឯង
